មេរៀនទី៣: សៀគ្វី Motherboard

មេរៀនទី៣: សៀគ្វី Motherboard

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

ប្រភេទ motherboard គឺជាមជ្ឈមណ្ឌលសំរាប់ត្រួតពិនិត្យរបស់កុំព្យូទ័រ គ្រប់សមាសធាតុ processor, memory, drive, expansion card និង power supply ភ្ជាប់ទៅវាដែលត្រួតពិនិត្យគ្រប់គ្រងដោយ motherboard។

ការដោះដូរ motherboard គឺមានភាពស្មុកស្មាញពេលដែលដំឡើងចូលវិញ ទៅក្នុង Case។ មានហេតុផល ជាច្រើន ដើម្បីផ្លាស់ប្តូរ motherboard ដែលរួម មានដូចជា:

– ប្តូរនៅពេលដែល motherboard ដើមត្រូវបានខូច។
– លោកអ្នកចង់បន្ថែមលក្ខណ:ពិសេសថ្មីៗដូចជា Serial ATA, USB 2.0, FireWire អាចផ្គត់ផ្គង់សំរាប់ hard drive ដែលមានទំហំធំជាង 128 GB ឬ PCI Express video slot ដែល motherboard របស់លោក អ្នកមិនមានផ្គត់ផ្គង់។
– លោកអ្នកដំឡើង upgrade processor របស់លោកអ្នក ប៉ុន្តែ motherboard ដើមមិនបានផ្គត់ផ្គង់ ប្រភេទនិង ល្បឿននៃ processor ដែលលោកអ្នកត្រូវការចង់ដំឡើង។
– លោកអ្នកត្រូវការចង់ដំឡើងបន្ថែម memory ប៉ុន្តែប្រភេទនៃ memory ដែលប្រើដោយ motherboard របស់លោកអ្នកគឺមិន អាចទទួលផ្គត់ផ្គង់។
– Motherboard របស់លោកអ្នកគឺមានច្រើនរាប់លានកុងដង់សារទ័រ capacitor និងដូច្នេះវាអាចខូចនៅ ពេលណាមួយជាមិនខាន។ រូបភាព  3.1 បង្ហាញប្រាំមួយជួរនៃកុងដង់សារទ័រ capacitor ដែលតែងតែ នៅលើ ប្រភេទ ASUS K8N-E Deluxe motherboard។ ប្រសិនបើ នៅលើ motherboard របស់លោក អ្នកបង្ហាញដូចជា ប្រភេទ កុងដង់សារទ័រ leaking ដែលតែងតែជួបប្រទេះខូចនៅលើ motherboard។
Computer repairរូបភាព 3.1. សុខភាពកុងដង់សាទ័រ capacitor បង្ហាញសញ្ញា leakage

ប្រសិនបើ motherboard របស់លោកអ្នកខូចវាពិបាកក្នុងការជួសជុល បំផុតត្រូវការនិង មានសំភារ: ច្រើនហើយចំណាយពេញ យូរទើបអាច ធ្វើបាន។ ប្រសិនអាចធ្វើបានគឺអស់តម្លៃតែបន្តិចបន្តួច ហើយប្រសិនបើ លោកអ្នកទិញ motherboard ថ្មីគឺមានតម្លៃពី $50 ទៅ $75 ដែលត្រូវ រក្សា ទុក processor និង memory នៅដ៏ដែលសំរាប់ដាក់ដំឡើងលើ motherboard ថ្មីវិញ។ ការ ដំឡើង motherboard ថ្មីផ្តល់អោយ លទ្ធផល ប្រព័ន្ធ system ថ្មីជាមួយ BIOS និង chipset ថ្មីដែលផ្គត់ផ្គង់ ស្តង់ ដាថ្មី។ ប្រសិនបើលោកអ្នកសំរេចចត្តិដោះដូរ processor និង memory នៅពេលជាមួយគ្នា លោកអ្នកអាចចំណាយប្រាក់ ចាប់ពី $150 ទៅ $200 សំរាប់ទិញ CPU Pentium IV ហើយមានល្បឿន លឿនដែលជាប្រភេទ Processor របស់ក្រុមហ៊ុន Intel ដែលពេញ និយម ប្រើប្រាស់ បំផុតនាពេលសព្វថ្ងៃនេះ។

1. បញ្ហាលោកអ្នកយល់ដឹងអំពី Motherboard

មានលក្ខណ:ពិសេសមូលដ្ឋានពីរយ៉ាង ដែលកំណត់លើលក្ខណ:របស់ motherboard សំរាប់ការដំឡើង upgrad លក្ខណ:ពិសេសរបស់ system គឺ:

កតា Form factor

កតា motherboard បានផ្តល់អោយនិយមន័យមានទំហំរូបវិទ្យា ដែល មានរន្ធជាច្រើនសំរាប់មូលវីស និងមានកតាផ្សេងទៀត ដែលកំណត់ ចំណាំ លើ motherboard ជាមួយធុង case។ កុំព្យូទ័រភាគ ច្រើនដែល បាន បង្កើតចាប់តាំង ពីឆ្នាំ 1995 ដែលប្រើ ATX form factor ដែល ហៅថា ATX ឬ microATX form factor ហៅកាត់ថា mATX។ ប្រភេទ microATX motherboard ត្រូវជាមួយ microATX case ឬ ATX case និង ATX motherboard ត្រូវជាមួយ ATX case។ ដូច បង្ហាញ ក្នុងរូបភាព 3.2 បង្ហាញប្រភេទ microATX motherboard លើខាងឆ្វេងដៃ ជាមួយ ATX motherboard ដែលមានទំហំធំ ខាងស្តាំដៃ។
Computer repairរូបភាព 3.2. ប្រភេទ microATX (ខាងឆ្វេងដៃ) និង ATX motherboard

នៅឆ្នាំ 2004 ក្រុមហ៊ុន Intel បានចាប់ផ្តើមបង្កើត motherboard ដែលប្រើជាមួយ form factor ដែល ហៅថា BTX (គឺ Balanced Technology eXtended)។ ទោះបីប្រភេទ ATX បានក្លាយពី BTX case និង motherboard អាចផ្គត់ផ្គង់សមាសភាព ATX។ ក្រុមហ៊ុន Intel បាន សង្ឈឹមថា BTX នឹងក្លាយ ជាទីផ្សារដ៏ធំនិង អភិវឌ្ឈន៍រើក ចំរើន រហូតដល់ឆ្នាំ 2006 BTX បានវិវត្តន៍រើកចំរើន ខ្លាំងរហូតដល់ Intel Pentium 4 processor។

 1.1 ប្រភេទ Processor socket

គឺជា processor ទំនើបភ្ជាប់ទៅជាមួយ motherboard កាត់តាម ប្រភេទ processor socket។ ប្រភេទ processor មានជើង pin រាប់រយ ដែលបញ្ចូលទៅក្នុងរន្ធ processor socket។ ដូចបង្ហាញក្នុងរូបភាព 3.3 ប្រភេទ GA478 socket ដែលអាចប្រើជាមួយ Intel Pentium 4 ឬ Celeron processor ប្រភេទ processor socket។
Computer repairComputer repairរូបភាព 3.3. ប្រភេទ processor socket

SOCKET ឈ្មោលនិង PROCESSOR ញី

ប្រភេទ Intel Socket 775 គឺជាប្រភេទទំនើបនៃ processor socket។ ប្រភេទ Socket 775 នេះផ្ទុយការចាត់ចែងនៃ processor ឈ្មោល និង socket ញីដោយបញ្ចូលទៅក្នុងជើង pin ជាច្រើនក្នុង socket និងរន្ធក្នុង processor។ ប្រភេទ Socket 775 ចែកចាយជាមួយ ZIF ដែលប្រើមាន សុវត្ថិភាពនៅក្នុង socket។

តារាងប្រភេទ Processor socket
ប្រភេទ Socket ក្រុមហ៊ុន Status ប្រភេទ Processor
Slot A AMD លេងនិយមប្រើ Athlon
Slot 1 Intel លេងនិយមប្រើ Pentium II, Pentium III, Celeron
Socket 370 Intel លេងនិយមប្រើ Pentium III, Celeron
Socket 423 Intel Pentium 4, Celeron
Socket A (462) AMD មិនសូវប្រើ Athlon, Athlon XP, Duron, Sempron
Socket 478 Intel មិនសូវប្រើ Pentium 4, Celeron D
Socket 754 AMD មិនសូវប្រើ Athlon 64, Sempron
Socket 775 Intel កំពុងប្រើ Pentium 4, Pentium D, Celeron D
Socket 939 AMD កំពុងប្រើ Athlon 64, Athlon 64/X2, Sempron
Socket LGA1366 Intel ប្រើចុងក្រោយ Core i7

1.2  ការជ្រើសរើសប្រភេទ motherboard

ប្រភេទ motherboard សំរាប់ត្រួតពិនិត្យប្រព័ន្ធ system វាជ្រើសរើស ដោយប្រុងប្រយ័ត្ន។ ប្រភេទ motherboard លោកអ្នកកំណត់ ជ្រើស រើសអោយ ត្រូវជាមួយ processor ដែលផ្គត់ផ្គង់ជាមួយវា ហើយជ្រើស រើសយ៉ាងណា អោយត្រូវជាមួយប្រភេទនៃ memory ដែលអាចប្រើ ប្រាស់បានជាមួយប្រភេទ motherboard នោះនិងមានជាប់ជាមួយ video adapter ដែលអាចដំឡើង សំរាប់ទំនាក់ទំនង port ខាងក្រៅនិង មានគន្លឹះ key system ជាច្រើនទៀត។ ក្នុងការបន្ថែមដើម្បីជ្រើសរើស ត្រឹមត្រូវភ្ជាប់ជាមួយ form factor និង processor socket ដែលមាន សារ:សំខាន់ប្រើតាមការណែនាំកាលណាលោក អ្នកជ្រើសរើសប្រភេទ motherboard:

ជ្រើសរើស chipset ត្រឹមត្រូវ

ប្រភេទ chipset ធ្វើសកម្មភាពសំរាប់គ្រប់គ្រងជំនួយដល់ processor វាមានមុខងារសំរាប់ជួយគិតដល់ processor គឺមានតួនាទីរងពី processor។

ប្រភេទ chipset អាចកំណត់ពីប្រភេទ processor និងប្រភេទនៃ memory ដែលអាចផ្គត់ផ្គង់ត្រូវ ជាមួយវា និងមានស្តង់ដាពីរទៀតគឺ video adapter standard ដែលប្រើ AGP ឬ PCI Express ក៏ motherboard ផ្គត់ ផ្គង់ជាមួយវាដែរ។ ប្រភេទ chipset កំណត់ លក្ខណ:ពិសេសដូចជា USB 2.0, Serial ATA, FireWire, video, audio និង networking។ ខាងក្រោមនេះ តារាងបង្ហាញពីប្រភេទ Chipset ដោយប្រភេទ Socket។

ប្រភេទ Socket ប្រភេទ chipset ផ្គត់ផ្គង់ Memory Video adapter
Socket A (462) NVIDIA nForce2 series DDR AGP
Socket 478 Intel 8XX series DDR AGP
Socket 754 NVIDIA nForce3 series DDR AGP
Socket 775 Intel 9XX series DDR និង
DDR2
AGP/PCI Express
Socket 939 NVIDIA nForce3 series DDR AGP
Socket 939 NVIDIA nForce4 series DDR PCI Express
 • ប្រសិនបើលោកអ្នកកំពុងផ្លាស់ប្តូរ motherboard ដែលខូចហើយមាន គំរោងចង់ប្រើ processor ដែល កំពុងប្រើជ្រើសរើស motherboard ដែលត្រូវជា មួយ ប្រភេទ socket រួចហើយប្រើ chipset តាម ណែនាំ។ ប្រសិនបើ memory និង video adapter កំពុងប្រើ អាច ត្រូវជាមួយ motherboard ដែលទើបតែដូរថ្មី។
 • ប្រសិនបើលោកអ្នកទិញ AMD processor ត្រូវជ្រើស រើស Socket 939 nForce3 motherboard (សំរាប់ AGP video)ឬ nForce4 motherboard (សំរាប់ PCI Express video)។
 • ប្រសិនបើលោកអ្នកជាវប្រភេទ Intel processor ត្រូវជ្រើសរើស Socket 775 motherboard ដែលប្រើជាមួយ Intel 945 ឬ 955series chipset ដែលអាចផ្គត់ផ្គង់ជាមួយប្រភេទនៃ video card ដែលលោកអ្នក ចង់ដំឡើង។

2. ការណែនាំ Motherboard

ប្រព័ន្ធ motherboard គឺមានភាពសាំញ្ញាំហើយមានសមាសភាពជា ច្រើនដែលភ្ជាប់លើវា ហើយប្រៀប ដូចជាសរីរាង្គរបស់មនុស្ស។ លោកអ្នកនឹង រៀនពីមុខងារនីមួយៗ នៃសមាសភាពដែលអាចមើល ឃើញដោយ ភ្នែក។ ដើម្បី ចាប់ផ្តើមកំណត់ដ្យាក្រាម diagram នៃ chipset។ ដូចបង្ហាញក្នុងរូបភាព 3.4 បង្ហាញពី សមាស ភាព ចម្បង និងមុខងាររបស់ Intel 925XE chipset (និងមាន chipset ទំនើប ផ្សេងទៀតដែលប្រហាក់ ប្រហែល គ្នា) ប្រភេទ 925XE chipset ប្រើជាមួយពីប្រភេទ chip គឺ north bridge chip ដែល Intel ហៅថា MCH (មានន័យថា Memory Controller Hub) និងប្រអប់ មួយទៀត ដែលមានពណ៌ ខៀវគឺ 82925X MCH។ ប្រភេទ MCH មានលក្ខណ: ពិសេសនិងគ្រប់គ្រងការ ទំនាក់ទំនងរវាង processor, memory និង PCI Express video adapter។ ហើយ MCH ផ្គត់ផ្គង់បាន bandwidth channel ខ្ពស់គឺ: 6.4 GB/s រវាង MCH និង processor; 8.0 GB/s រវាង MCH និង video adapter; និង 8.5 GB/s រវាង MCH និង memory។
Computer repairរូបភាព 3.4. ដ្យាក្រាម diagram នៃ Intel 925X chipset

ប្រភេទ south bridge chip ដែល Intel ហៅថា ICH (មានន័យថា I/O Controller Hub) គឺមាន ប្រអប់ ពណ៌ខៀវមានាឈ្មោះ ICH6RW។ ICH មានមុខងារ input/output ដែលធ្វើការបញ្ជូនទិន្នន័យ ដែល មានល្បឿនយឺត ជាង processor, memory និង video channel។ ដែល channel ទាំងនេះ រួមបញ្ចូលបួន 150 MB/s Serial ATA port និងប្រាំមួយ PCI slot ជាមួយការ បន្ថែមលើ 133 MB/s bandwidth និងប្រាំបី USB 2.0 port ជាមួយ 60 MB/s bandwidth នីមួយៗនិង មានបួន 500 MB/s PCI Express x1 slot។ ICH មានមុខងារប្រើជា មួយ audio និងជាមួយ interface ប្រើ system BIOS និងប្រព័ន្ធ wireless network។
Computer repairរូបភាព 3.5. សមាសភាពគំរូនៅលើ motherboard
លក្ខណ:ពិសេស chipset ទាំងនេះដែលជាគំរូពិតមើលឃើញនៅលើ motherboard។ យើងអាចប្រើ ប្រភេទ Intel D925XECV2 motherboard តែ វាមិនមែនជាប្រភេទ motherboard ថ្មីដូចបង្ហាញ គំរូខាងលើ។

តារាងសង្ខេបនៅលើ motherboard

A) ប្រភេទ Auxiliary fan connector។ U) ATA (IDE) interface connector
B) សំរាប់ ATAPI CD-ROM audio connector V) Battery ថ្ម
C) PCI Express x1 expansion slot W) Chassis intrusion connector
D) សំរាប់ Audio codec X) BIOS Setup configuration jumper block
E) ប្រើ audio connector ខាងមុខ Y) Firmware Hub (FWH)
F) គឺជា PCI expansion slot Z) Front-case fan connector
G) Gigabit Ethernet PCI Express controller chip AA) Serial ATA interface connector
H) PCI Express x16 video adapter slot BB) Auxiliary front-panel power LED connector
I) Rear case fan connector CC) Front-panel connector
J) I/O connector នៅខាងក្រោយ DD) SCSI hard disk activity indicator LED
K) power connector EE) Auxiliary power output connector
L) ATX12V power connector FF) Front-panel USB interface connector
M) Processor socket GG) Trusted Platform Module (TPM) chip
N) CPU fan connector HH) Front-panel USB interface connector
O) MCH (north bridge) II) ICH6R (south bridge)
P) Channel A memory slot JJ) Front-panel IEEE-1394a (FireWire) interface
Q) Channel B memory slot connector
R) Supplemental I/O controller chip KK) IEEE-1394a (FireWire) controller chip
S) ATX main power connector LL) Speaker
T) Diskette drive interface connector MM) PCI expansion slot

នៅខាងឆ្វេងដៃ motherboard បង្ហាញក្នុងរូបភាព 4.6 មាន expansion slot ពីរគូរពណ៌សគឺជា PCI slot និងមួយគូរ PCI Express x1 slot ហើយពណ៌ ខ្មៅ PCI Express x16 video adapter slot នៅខាង ស្តាំដៃ។ពណ៌សគឺជា auxiliary fan connector។ ពណ៌ លឿង ខាងលើ connector នៅចំណុច កណ្តាលគឺ front-panel audio connector ប្រើភ្ជាប់ជាមួយ audio codec chip នៅខាងលើឆ្វេងដៃនិង Gigabit Ethernet controller chip បានបញ្ចូល ជាមួយរន្ធពីរខាង លើស្តាំដៃ។
Computer repairរូបភាព 3.6. ខាងឆ្វេងដៃនៃប្រភេទ D925XECV2 motherboard

ការបង្ហាញខាងស្តាំដៃនៃ motherboard ដូចបង្ហាញក្នុងរូបភាព 3.7 គឺជា processor socket (នៅខាងក្រោមស្តាំដៃ) គឺមានដែកត្រជាក់ heatsink មាន នៅលើ north bridge chip (ខាងក្រោម ឆ្វេងដៃ) និងមើលខាងលើ និងផ្នែក ខាងក្រោយនៃ I/O panel (លើ)។ ក្រុម connector មានបីពណ៌ សនៅខាង លើឆ្វេងដៃ ពីឆ្វេងទៅស្តាំដៃ ខាងក្រោយនៃកង្ហារ case។ កាបភ្ជាប់អានុភាព power connector ដែល ប្រើផ្គត់ផ្គង់ដែលបន្ថែមលើ motherboard ប្រសិន បើថមពល power supply មានជើង 20pin ផ្តល់អោយ power connector និង 24pin connector និង ATX12V power connector។ កង្ហា CPU fan connector នៅជ្រុងខាងក្រោមឆ្វេងដៃនៃរូបភាព។
Computer repairរូបភាព 3.7. ខាងក្រោយស្តាំដៃនៃ D925XECV2 motherboard

រូបភាព 3.8 បង្ហាញនៅខាងក្រោយ I/O panel connector។ ហើយ មាន PS/2 mouse (ខាងលើ) និង keyboard connector នៅខាង ឆ្វេងដៃ។ ក្រុមទីពីរនៃ connector រួមមាន parallel (LPT) port នៅខាង លើ និង9pin serial port នៅខាងក្រោមឆ្វេងដៃ។ ហើយ នៅខាងក្រោមឆ្វេងដៃនៃក្រុមនេះ មានជ័រដែលជា digital audio port ចេញក្រៅ។ ក្រុមទីបីនៃ connector គឺជា audio connector ទាំងអស់ ដែលអាច ដំឡើងមាន មុខងារ ច្រើន។ ក្រុមទីបួននៃ connector មាន FireWire connector នៅខាងលើជាមួយ USB 2.0 ពីរ ហើយ ក្រុមទី ប្រាំមួយនៃ connector មាន Gigabit Ethernet connector នៅ ខាង លើ ដែលមានពីពីរឬច្រើន USB 2.0 connector។
Computer repair

រូបភាព 3.8. ខាងក្រោយ I/O panel connector
តារាងពណ៌ I/O connector color code
Connector ពណ៌ Connector ពណ៌
Analog VGA ខៀវ PS/2-compatible keyboard ពណ៌ស្វាយ
Audio line-in ខៀវភ្លឺ PS/2-compatible mouse បៃតង
Audio line-out ពណ៌ក្រូច Serial Teal/Turq
Digital monitor/flat panel ពណ៌ស Speaker ខាងក្រៅ ទឹកក្រូច
IEEE 1394 ប្រផះ ស្តាំទៅឆ្វេងដៃ speaker ត្នោត
Microphone ពណ៌ស៊ីជំពូ USB ខ្មៅ
MIDI/gameport ពណ៌មាស Video ខាងក្រៅ បៃតង
Parallel ពណ៌ទំពាំងបាយជូ SCSI, LAN, telephone មិនប្រើ

នៅខាងឆ្វេងដៃនៃ motherboard ដូចបង្ហាញក្នុងរូបភាព 3.9 នៅជុំ វិញខាងក្រោមស្តាំដៃគឺជាថ្ម battery។ chip ដែលធំនៅខាងឆ្វេងដៃ គឺជា Firmware Hub (FWH) ហើយជាមួយ BIOS Setup Configuration ពណ៌ទឹក ក្រូច។ ឧបករណ៍ពណ៌សនៅខាងឆ្វេងដៃនៃ jumper block គឺជាខាងមុខធុង កង្ហារ power connector។ នៅ ខាងលើ power connector គឺជា Trusted Platform Module (TPM) chip ហើយក្រុមមួយមានបួន Serial ATA interface connector បង្ហាញនៅខាងស្តាំដៃនៃ TPM chip និង power connector។ ពណ៌ទឹក ប្រាក់នៅខាងស្តាំដៃគឺជាដែកត្រជាក់ heatsink សំរាប់ ICH6 south bridge chip។ ហើយពណ៌ខ្មៅ pin connector នៅខាងឆ្វេងដៃ គឺជា south bridge heatsink គឺមួយនៅខាងមុខនៃ USB connector។
Computer repairរូបភាព 3.9. ខាងមុខឆ្វេងដៃនៃ D925XECV2 motherboard

Computer repairរូបភាព 3.10. ខាងមុខស្តាំដៃនៃ D925XECV2 motherboard

រូបភាព 3.10 បង្ហាញនៅខាងមុខស្តាំដៃនៃ motherboard ជាមួយពីរ Channel A memory slot នៅខាងលើនិងពីរ Channel B memory slot នៅខាងក្រោម។ ហើយ chip ធំនៅខាងក្រោមស្តាំដៃគឺសំរាប់ I/O controller chip ជាមួយពណ៌ស ATX power connector ហើយ ពណ៌ខ្មៅ ATA interface connector គឺនៅខាងក្រោមឆ្វេងដៃខាង ក្រោមរូបភាពមានជាមួយ floppy drive interface ទៅខាងស្តាំដៃ។
Computer repairរូបភាព 2.12. Everest កំណត់អត្តសញ្ញាណ motherboard ដូចជា ASUS A7N8X-VM/400
Computer repairរូបភាព 2.13. កម្មវិធី Everest កំណត់អត្តសញ្ញាណ chipset ដូចជា NVIDIA nForce2

ឧទាហរណ៍ មើលឡើងវិញនៃប្រភេទដែលអាចប្រើ motherboard មាន voltage regulator modules (VRMs) ដែលផ្តល់អោយ processor រត់ ដំណើរការ 2.8 GHz ឬយឺតជាង។ ជាមួយ អត្តសញ្ញាណ ចំនួនម៉ូដែល model ដែលប្រើ VRM ដែលមានល្បឿន processor ចាប់ ពី 3.8 GHz។ ក្រុមហ៊ុន Intel បាន បង្កើតលេខ AA number (Altered Assembly numbers) ដូច បង្ហាញក្នុងរូបភាព 3.13 មានឈ្មោះ Intel D865GLC motherboard ជាមួយ លេខ AA number នៃ C28906-403។
Computer repairរូបភាព 3.13. ប្រភេទ Intel D865GLC motherboard ជាមួយ AA number នៃ C28906-403
ក្នុងរូបភាព 3.14 ការបង្ហាញ Intel CPU សំរាប់ D865GLC motherboard ដែលបង្ហាញចំនួនអប្បរិមា BIOS version និងចំនួន AA number ដែលទាមទារអោយប្រើជាមួយ processor ដែលមានទំហំធំ។ ឧទាហរណ៍ D865GLC motherboard របស់យើងជាមួយចំនួន AA number នៃ C28906-403 ដែលមិន អាចផ្គត់ផ្គង់ជាមួយ Pentium 4 Extreme Edition processor បានឡើយដែលទាមទារចំនួន អប្បបរិមា នៃចំនួន C28906 AA គឺ -405។ លោកអ្នកអាចរកមើល CPU នៅលើទំព័រវិបសាយរបស់ក្រុមហ៊ុនផលិត motherboard ដែល មាន ព័ត៌មានជាច្រើនបង្រៀននៅលើវិបសាយ។ ព័ត៌មាន លោក អ្នករក មើលលើ online ដើម្បី update ពីការ ណែនាំបង្រៀនថ្មីពីប្រភេទ motherboard របស់លោកអ្នក។

2.2  ការផ្លាស់ប្តូរ Motherboard

មានជំហានជាច្រើនខាងក្រោមនេះបង្ហាញពីការផ្លាស់ប្តូរ motherboard ដោយពឹងផ្អែកលើ លក្ខណ: ពិសេសរបស់ motherboard និង case និងសមាស ភាព peripheral ខាងក្រៅដែលបានភ្ជាប់ អនុវត្ត ជំហានដូចខាងក្រោមនេះ:

 • ផ្តាច់កាបទាំងអស់រួចហើយដោះចេញកាត expansion card ពីលើ motherboard។
 • ដោះចេញវីស ដែលមូលភ្ជាប់អោយមាន សុវត្ថិភាព នៅលើ motherboard ចាស់រួចហើយដោះចេញ motherboard នោះ។
 • ប្រសិនបើលោកអ្នកកំពុងប្រើ CPU និង memory ឡើង វិញ ដោះចេញ ក្រៅពីលើ motherboard ចាស់ រួចហើយដំឡើងវាលើ motherboard ថ្មីដែលទើបតែដំឡើង។
 • ដកចេញ I/O ខាងមុខរួចហើយយកមកដាក់ក្នុង motherboard ថ្មី។
 • ដោះចេញរួចហើយដំឡើង motherboard ថ្មី។
 • ដំឡើង motherboard រួចហើយមូលខ្ចៅវីសសុវត្ថិភាពរបស់វាទៅលើ ទីតាំងរន្ធទាំងអស់។
 • ការដំឡើង expansion card ទាំងអស់រួចហើយភ្ជាប់កាបទាំងអស់ ឡើងវិញ។

3. ការរៀបចំ case

ការផ្លាស់ប្តូរ motherboard ចាស់មានដីធូលីជាច្រើនលោកអ្នកអាចប្រើ ច្រាសនិង vacuum សំរាប់ សំអាតលើ motherboard។ គ្រប់ប្រភេទ motherboard ទាំងអស់មានមកជាមួយ back-panel I/O នៅខាង ក្រោយ។ មធ្យោបាយប្រសើរដើម្បីដោះ I/O ចេញក្រៅដោយគ្មាន ខូច ខាត គឺប្រើទុលវីស មូលដោយដៃដើម្បី ដោះ ចេញពីក្នុង case លោក អ្នក អាចប្រើម្រាមដៃដើម្បីជួយ ផ្គត់ផ្គង់សង្កត់លើ motherboard នៅក្នុង case។ ប្រៀប ធៀបមើល I/O back-panel I/O port ជាមួយ motherboard ថ្មីដើម្បីបង្កើតអោយបានច្បាស់ តើមួយណា ទំនើប ជាងមួយណា ដូចបង្ហាញក្នុងរូបភាព 3.15។
Computer repairរូបភាព 3.15. ចុចលើ I/O ថ្មីទៅក្នុង

លោកអ្នកអាចដោះចេញវីសពីលើទ្រនាប់កំណល់ រួចហើយដំឡើង បន្ថែម ទ្រនាប់កំណល់ ថ្មីហើយ ដាក់ អោយ ចំរន្ធ motherboard ដែលមាន ប្រហោងត្រូវជាមួយទ្រនាប់កំណល់ រួចហើយលោកអ្នកមូល រឹតអោត បានណែន ដើម្បីអោយមានសុវត្ថិភាព។
Computer repairរូបភាព 3.16. ដំឡើងកំណល់ទ្រនាប់បញ្ចូលអោយត្រូវទីតាំងរន្ធ

ម្យ៉ាងវិញទៀតលោកអ្នកបានដំឡើងកំណល់ទ្រនាប់រួចទាំងអស់ ចុង ក្រោយ ត្រួត ពិនិត្យមើលលើរន្ធនីមួយៗ motherboard ដែលមូល ភ្ជាប់ជាមួយ កំណល់ទ្រនាប់ ត្រឹមត្រូវទីតាំងរបស់វាស្ថិតនៅដែរឬយ៉ាង ណា ដូចបង្ហាញ ក្នុងរូបភាព 3.7 មើល បាតក្រោមជើងទ្រនាប់នីមួយៗ មូលភ្ជាប់រន្ធ motherboard ជាប់រឹងមាំមាន ស្ថេរភាពហើយឬនៅ។
Computer repairរូបភាព 3.17. ផ្ទៀងផ្ទាត់មើលរន្ធទ្រនាប់ដើម្បីដំឡើងអោយចំរន្ធរបស់ motherboard

3.1  រៀបចំដាក់ motherboard មានសុវត្ថិភាព

ប្រសិនបើលោកអ្នកបានដំឡើង processor និង memory នៅលើ motherboard រួចចប់សព្វគ្រប់ ហើយ មុនពេលដំណើរការ មើល ក្នុង មេរៀន ទី5 និងមេរៀនទី6 បង្រៀននិយាយពិស្តារ។ បន្ទះ motherboard នៅខាងក្នុង case ដូចបង្ហាញក្នុងរូបភាព 3.18។ ប្រយ័ត្ន ដាក់អោយត្រង់ជួរ back-panel I/O connector ដែល មានរន្ធរបស់ វា ត្រូវ ជាមួយដែកបន្ទះលោហ:ដែលមានប្រហោង រន្ធសំរាប់ I/O បន្ទះ motherboard រុញវាទៅ ក្រោយ case ដើម្បីអោយវាចូល ក្នុងរន្ធនៅ ខាងក្រោយ។ នៅខាងក្រោយរន្ធ I/O back-panel connector មានរន្ធ ជាច្រើនដូចជា port សំរាប់ជាមួយ VGA port សំរាប់ភ្ជាប់ជាមួយ ម៉ាស៊ីន printer និងមាន USB port ជាច្រើនហើយនិងមានបណ្តា port តូចៗជាច្រើន។
Computer repairរូបភាព 3.18. បន្ទះ motherboard បញ្ចូលទៅក្នុងទីតាំង

            មុនពេលលោកអ្នកមូលភ្ជាប់វីសលើ motherboard អោយមាន សុវត្ថិភាពមើលផ្ទៀងផ្ទាត់ back-panel I/O connector ដូចបង្ហាញក្នុង រូបភាព 3.19។ ក្រោយមកលោកអ្នកសំរេចចិត្តមូលវីសអោយជាប់ជាស្ថាពរ។
Computer repair

រូបភាព 3.19. ផ្ទៀងផ្ទាត់មើលខាងក្រោយ panel connector

ប្រសិនបើលោកអ្នកមានបញ្ហាជាមួយរន្ធទ្រនាប់ទាំងអស់ដែលមិនត្រូវ ត្រង់ជួរ បញ្ចូលវីសមិនប្រឈម មុខគ្នា។ លោកអ្នកអាចប្រើដៃចុចអោយ ត្រង់ motherboard អោយត្រង់ជួរ អាចបញ្ចូលវីសមូល ភ្ជាប់លើ ទ្រនាប់ បាន។ ពេល បញ្ចូលវីសមួយឬពីរ រឹតបានណែនល្អហើយ លោកអ្នកត្រូវបន្ថែមវីសទាំងអស់ គ្រប់ជ្រុងដែល មានរន្ធ ហើយមូល ភ្ជាប់អោយបានណែនល្អ។
Computer repairរូបភាព 3.20. ដំឡើងវីសក្នុងរន្ធទាំងអស់អោយមានសុវត្ថិភាព motherboard

3.2  ការភ្ជាប់ switch ខាងមុខនិងបង្ហាញកាបទាំងអស់

ម្យ៉ាងទៀតលើ motherboard ត្រូវបានមូលខ្ចៅមានសុវត្ថិភាពល្អ ប្រសើរ ជំហានបន្ទាប់ភ្ជាប់ panel switch នៅខាងមុខនិង បង្ហាញកាប ទាំងអស់លើ motherboard។ មុនពេលលោកអ្នកចាប់ផ្តើមភ្ជាប់កាប panel ខាងមុនត្រូវ កំណត់លើបណ្តា cable ទាំងអស់ ដែលនៅលើ connector មានឈ្មោះ ឧទាហរណ៍ដូចជាកាប សំរាប់ ថមពល Power សំរាប់ Reset ឡើងវិញនិង HDD LED( ប្រសិនបើមិនមាន លោកអ្នក ត្រូវ គូរ ស្នាម លើខ្សែ លួសពណ៌ខ្មៅនីមួយៗ រូបភាព 3.21 បង្ហាញ ប្រភេទ pinout សំរាប់ថមពល Power Switch, Reset Switch ថមពល Power LED និងសកម្មភាព Hard Drive Activity LED connector។
Computer repairរូបភាព 3.21. ប្រភេទ panel connector ខាងមុខ

លក្ខណ:ពិសេស motherboard ប្រភេទ Intel D865PERL លើ motherboard របស់លោកអ្នកអាចប្រើខុសគ្នាររវាងជើង pin ខាងក្រៅគឺ:

 • ថមពល Power Switch និង Reset Switch connector ដែលមិន មានកំណត់ប៉ូល ហើយត្រូវបាន ភ្ជាប់ទៅ។
 • សកម្មភាព Hard Drive Activity LED ត្រូវបាន កំណត់ ប៉ូលហើយនឹង បានកំណត់ជាមួយដី ground (តាមធម្មតាមានពណ៌ខ្មៅ black) ខ្សែលួសជើង Pin 3 និងសញ្ញា(តែងតែមានពណ៌ក្រហមឬពណ៌ស) ខ្សែលួសនៅលើ Pin 1។
 • មានប្រភេទ motherboard ជាច្រើនបានផ្គត់ផ្គង់ ថាមពល Power LED connector ពីរ ដែលមួយ គឺមាន កាប 2-position Power LED ហើយ មួយផ្សេងទៀតមានកាប 3-position Power LED ជាមួយខ្សែលួស ក្នុងទីតាំងមួយ 1 និង 3។ ថមពល Power LED connector តែងតែ មានផ្គត់ផ្គង់ពណ៌ ទោល (ដូចជាពណ៌បៃតង green) ថមពល Power LED ឬ dual-color (មានពណ៌បៃឬលឿង green/yellow) LED។

ម្យ៉ាងទៀតលោកអ្នកកំណត់លក្ខណ:សំរាប់កាបនីមួយៗដែលភ្ជាប់ ថមពល Power Switch, Reset Switch ថមពល Power LED និង Hard Drive Activity LED ដូចបង្ហាញក្នុងរូបភាព 3.22។
Computer repairរូបភាព 3.22. ភ្ជាប់ panel switch ខាងមុខនិងមានបង្ហាញកាប

3.3  ការភ្ជាប់ panel port ខាងមុខ

មានប្រភេទ case ដែលបានផ្គត់ផ្គង់មួយឬពីរ panel USB 2.0 port នៅខាងមុខ ហើយមានប្រភេទ motherboard ជាច្រើនផ្គត់ផ្គង់ internal USB connector។ ដើម្បីភ្ជាប់ USB ទៅខាងមុខ panel លោកអ្នក ត្រូវតែភ្ជាប់កាប ពីខាងមុខ panel USB port នីមួយៗទៅ internal connector។ រូបភាព 3.23 បង្ហាញស្តង់ដា Intel pin ខាងក្រៅសំរាប់ internal panel USB connector  នៅខាងមុខ ប្រើជាមួយ motherboard ផ្សេងទៀត។
Computer repairរូបភាព 3.23. ប្រភេទ panel USB connector ខាងមុខ

ប្រភេទ case មួយចំនួនផ្គត់ផ្គង់ 10pin USB connector ដែលមានលើ motherboard USB ប្រើជាមួយស្តង់ដា Intel។ ជាមួយ case ដូច ជាការភ្ជាប់ panel USB port ខាងមុខគឺងាយស្រួល មិនមាន បញ្ហា ការភ្ជាប់ connector ទៅក្នុង pin លើ motherboard។ ប្រភេទ case បានផ្តល់អោយតែប្រាំបីខ្សែ លួស នីមួយៗមាន connector ទោល។ ដូចបង្ហាញក្នុងរូបភាព 3.24 បង្ហាញ Robert (ចុងបញ្ចប់) ដែលទទួល បានខ្សែ ទាំង អស់ប្រាំបីខ្សែលួសដែលភ្ជាប់ទៅ បណ្តាល pin ជាច្រើន។
Computer repairរូបភាព 3.24. ភ្ជាប់កាប panel USB ខាងមុខ

3.4  ភ្ជាប់កាបទិន្នន័យ drive data ឡើងវិញ

ជំហានបន្ទាប់គឺភ្ជាប់កាប drive data ទៅ motherboard interface ដូចបង្ហាញក្នុងរូបភាព 3.25 និង រូបភាព 3.26។
Computer repairរូបភាព 3.25. ភ្ជាប់កាប Serial ATA data ទៅ motherboard interface
Computer repair
រូបភាព 3.26. ភ្ជាប់កាប ATA data ទៅ motherboard interface

3.5  ភ្ជាប់ ATX Power Connector ឡើងវិញ

ជំហានបន្ទាប់គឺដើម្បីភ្ជាប់ power connector ឡើងវិញពីថាមពល power supply ទៅលើ motherboard។ ក្បាលកាប ATX Power Connector គឺមាន 20pin ឬ 24pin connector តែងតែស្ថិត នៅ ជិតខាងមុខ ស្តាំដៃនៃ motherboard។ ទីតាំងកាបចេញមកពី power supply ដែលផ្ទៀង ផ្ទាត់ត្រឹមត្រូវតាម ជួរ មានគន្លឹះ connector ដូចបង្ហាញក្នុងរូបភាព 3.27។
Computer repairរូបភាព 3.27. ភ្ជាប់ ATX Power Connector

ប្រព័ន្ធ Pentium 4 ទាមទារថមពលច្រើនសំរាប់ផ្គត់ផ្គង់ motherboard ជាស្តង់ដា standard ATX Main Power Connector។ ក្រុមហ៊ុន Intel បានអភិវឌ្ឈន៍បន្ថែមលើ connector ដែលហៅថា ATX12V Connector ដែល មានបន្ថែមចរន្ត +12V ដោយផ្ទាល់លើ VRM (Voltage Regulator Module) ដែលថមពល processor។ នៅលើ ប្រភេទ Pentium 4 motherboard ជា ច្រើនដែលមាន ATX12V connector ត្រូវបានគេ ដាក់ស្ថិតនៅជិត processor socket។ ប្រភេទ ATX12V connector នេះត្រូវបានគេចាក់គន្លឹះជិត។ លក្ខណ: កាប connector ដែលទាក់ទង motherboard connector រួចហើយចុចកាប connector ទៅក្នុងកន្លែង រហូត ដល់ប្លាស្ទិចបានជាប់កន្លឹះ ដូចបង្ហាញ ក្នុង រូបភាព 3.28។
Computer repairរូបភាព 3.28. ភ្ជាប់ ATX12V Power Connector

3.6  ការដំឡើង video adapter ឡើងវិញ

ជំហានបន្ទាប់គឺដំឡើង video adapter ឡើងវិញឬ expansion card ផ្សេងទៀតលោកអ្នកបានដោះ ចេញក្រៅ។ ការដំឡើង adapter នីមួយៗដាក់នៅ លើ motherboard slot VGA។ ប្រយ័ត្ន card ដែលដាក់ លើ slot ត្រូវដំឡើង អោយពេញស៊ុបរួចហើយប្រើដៃ សង្កត់ចុះក្រោមដើម្បីអោយចូលក្នុង Slot រួច ហើយចាប់វីស លើកាតនោះ។
Computer repairរូបភាព 3.29. តំរង់កាត video adapter អោយត្រង់រួចសង្កត់ចុះ

បន្ទាប់ពីលោកអ្នកបានកំណត់ច្បាស់លាស់ថា video adapter គឺ ដំឡើង នៅជាប់រឹងមាំមានសុវត្ថិភាព រួចហើយ ចាប់ផ្តើមមូលវីសអោយ ជាប់លើ Case ដូចបង្ហាញក្នុងរូបភាព 3.30។
Computer repairរូបភាព  3.30. សុវត្ថិភាព video adapter ដោយប្រើមូលវីសភ្ជាប់