មេរៀនទី៤: ដំឡើង Processor

មេរៀនទី ៤: ដំឡើង Processor

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

Processor ដែលគេហៅថា CPU (Central Processing Unit) គឺជា ក្បាលម៉ាស៊ីនរបស់ប្រព័ន្ធ system។ ការផ្លាស់ប្តូរ processor ទាមទារ ប្រុង ប្រយ័ត្នស្រាវជ្រាវអោយបានច្បាស់លាស់ពីបច្ចេកវិទ្យាថ្មី processor មាន លក្ខណ:ពិសេសប្រើជាមួយ motherboard ថ្មីនិង សមាសភាពប្រព័ន្ធ system ផ្សេងទៀត។ សព្វថ្ងៃនេះមានក្រុមហ៊ុនពីរ គឺ Intel និងក្រុមហ៊ុន AMD ដែលបាន ផលិត CPU ពេញនិយមប្រើ ប្រាស់ ជាង គេលើ ពិភពលោកអ្នកយើងនេះ។

1. អំពី Processor

ក្រុមហ៊ុនផលិត Processor ជាច្រើនបានផលិត CPU សំរាប់ប្រើប្រាស់​សព្វថ្ងៃនេះដែលបច្ចេកវិទ្យា កាន់ តែ ទំនើបៗនិងមានល្បឿន លឿន បំផុត។ CPU គឺ ជាមជ្ឈមណ្ឌលសំរាប់ដំណើការគ្រប់បែបយ៉ាង នៃ ម៉ាស៊ីនកុំព្យូទ័រ មានការគិតលេខ វាមានតួនាទីយ៉ាងសំខាន់ សំរាប់ កម្មវិធី software CPU ដែលគេច្រើននិយមប្រើ ជាងគេគឺ Socket ដែលជាផលិតផលរបស់ Intel។

+ ប្រភេទ Intel Pentium 4 540 (3.2E) Socket LGA 775:

ប្រភេទនេះបានផលិតឡើងក្នុង ឆ្នាំ2004 ជាបច្ចេកវិទ្យាថ្មីបំផុតវាមាន 915P និង 925X chipsets និងមានជើង ម្ជុលជា Pentium core i7 ។
Computer repairប្រអប់លើ Board សំរាប់ដាក់​ CPU វាមាន Cache L2 ពី 2MB ទៅ 4MB
Computer repair+ប្រភេទ Intel Pentium i7 3.2GHz : ប្រភេទ Pentium i7 វាមិនដូចនិង AMD Athon64 ទេ វាមានកំលាំងខ្លាំងជាងនិង ដំណើរ ការល្អបំផុត។

2. លក្ខណ:ពិសេស Processor
សារ:សំខាន់លក្ខណ:ពិសេសរបស់ processor:

ម៉ូដែល Processor

លក្ខណ:ពិសេសចម្បងនៃ processor គឺជាប្រភេទ AMD ឬ Intel និង ម៉ូដែលរបស់វា។ ទោះបីម៉ូដែល ក្រុមហ៊ុនទាំងពីរ មានលក្ខណ:ប្រហាក់ ប្រហែល និងសណ្ឋានដូចគ្នា លោកអ្នកមិនអាចដំឡើង AMD processor ទៅក្នុង motherboard បានឡើយ។

ប្រភេទ Socket

លក្ខណ:ពិសេស processor ផ្សេងទៀតគឺ socket ដែលបានរចនា មិនត្រូវគ្នាឡើយ។ ប្រសិនបើលោក អ្នក កំពុងដោះដូរ processor ក្នុង Socket 478 motherboard លោកអ្នកជ្រើសរើសការផ្លាស់ប្តូរ processor ត្រូវបាន រចនា socket ដូចគ្នា។ ដូចបង្ហាញក្នុងតារាងបង្ហាញ ខាងក្រោមគឺជាពន្យល់ពី បញ្ហា processor socket។

តារាងលទ្ធភាពដំឡើងប្រភេទ processor socket
Socket លទ្ធភាព
ដំឡើង
Processor ដើម Processor
ដំឡើង
ការពិចារណា
Slot 1 មិនមាន Pentium II/III និង Celeron មិនមាន ប្រព័ន្ធ Slot 1 អាច ដំឡើងបាន។
Slot A មិនមាន Athlon មិនមាន Slot A system អាចដំឡើងបាន។
370 គ្មាន Celeron Pentium III Celeron Pentium III កំណត់អាចប្រើ Socket 370 processor។
423 មិនមាន Pentium 4 មិនមាន Socket 423 processor មិន អាចប្រើបានជាមួយ motherboard ថ្មី
462 សមល្មម Athlon, Athlon XP កំណត់ការជ្រើស រើស processor។ ដំឡើង BIOS upgrade ដែលត្រូវ ការនិង memory ត្រូវការផ្លាស់ប្តូរ Socket 462 (A) ចាស់មិនអាចផ្គត់ផ្គង់
478 សមល្មម Celeron, Celeron DPentium 4 Celeron D Pentium 4 processor ដែល កំណត់ជ្រើសរើស Socket 478 processor និង motherboard
754 ល្អ Sempron, Athlon 64 Sempron, Athlon 64 កំណត់ Processor ជ្រើសរើស។ ដំឡើង BIOS ដែលត្រូវការ និង memory ត្រូវបានផ្លាស់ប្តូរ។
775 ល្អប្រសើរ Celeron D, Pentium 4 Celeron D, Pentium 4, Pentium D បញ្ហាមួយចំនួននៃ ការដំឡើង BIOS ដែលត្រូវការ។
939 ល្អប្រសើរ Athlon 64, Athlon 64/FX Athlon 64, Athlon 64/FX, Athlon 64 X2 បញ្ហាមួយចំនួន នៃការដំឡើង BIOS ដែលត្រូវការ។
940 ល្អប្រសើរ Athlon 64 FX, Opteron Athlon 64 FX, Opteron បញ្ហាមួយចំនួន ដែលត្រូវការដំឡើង BIOS។

ល្បឿន Clock

ល្បឿន clock នៃ processor ដែលកំណត់លក្ខណ:គិតជា MHz ឬ GHz កំណត់ទំរង់របស់វា ប៉ុន្តែល្បឿន clock គ្មានឆ្លងកាត់បន្ទាត់ processor ឧទាហរណ៍ 3.2 GHz Prescott នៃ Pentium 4 គឺប្រហែល 6.7% លឿន ជាង 3.0 GHz Prescott Pentium 4 ដែលទាក់ទងល្បឿន clock។ ទោះបីល្បឿន 3.0 GHz Celeron processor យឺតជាង 2.8 GHz Pentium 4 ក៏ដោយ Celeron មាន L2 cache ពីរតូចហើយប្រើ សំរាប់រត់។

ដំណើរការជាមួយ host-bus ដែលមានល្បឿនយឺត។ Pentium 4 ត្រូវ បាន ណែនាំល្បឿន 1.3 GHz តាម ពិតវា យឺតជា 1 GHz Pentium III processor ដែលជាសេរីចាស់។

ល្បឿន Host-bus

ល្បឿន host-bus ដែលហៅថាល្បឿន front-side bus គឺជា FSB speed ឬហៅថា FSB លក្ខណ: តម្លៃ បញ្ជូនទិន្នន័យរវាង processor និង chipset។ ប្រភេទ AMD និង Intel បានអនុវត្ត memory និង cache ខុសគ្នា ប៉ុន្តែ FSB គឺជាចំនួនដែលឆ្លុះបញ្ជាំងអតិបរិមាបរិមាណនៃការបញ្ជូនទិន្នន័យ data block ក្នុងមួយវិនាទី។ ឧទាហរណ៍ Intel បានផលិត Pentium 4 processor ដែលប្រើមានល្បឿន host-bus គឺ 400, 533, 800 ឬ 1066 MHz។ ល្បឿន 2.8 GHz Pentium 4 ជាមួយល្បឿន host-bus គឺ 800 MHz ដែលលឿនជាង Pentium 4/2.8 ជាមួយល្បឿន 533 MHz host-bus។

គ្រប់ Socket 754 និង Socket 939 AMD processor ទាំងអស់ប្រើ ល្បឿន 800 MHz host-bus (តាមពិរ Intel និង AMD រត់ដំណើរការ host bus ក្នុងល្បឿន 200 MHz រហូតឡើងដល់ 800 MHz) ហើយ ប្រភេទ Socket A Sempron processor ប្រើល្បឿន 166 MHz host bus។

ទំហំ Cache

Processor ប្រើមានពីរប្រភេទ cache memory ដើម្បីបញ្ជួនបានល្អ ប្រសើររវាង processor និង memory យឺត។ ទំហំនៃ Layer 1 cache (L1 cache ដែលហៅថា Level 1 cache) គឺមាន លក្ខណ: សំរាប់ទំរង់ processor ដែលមិនអាចផ្លាស់ប្តូរបាន ដោយមិនអាចរចនាឡើងវិញ processor។ នៅលើ Layer 2 cache (Level 2 cache ឬ L2 cache) ឆ្លងកាត់ external ទៅ processor ដែលមានន័យថា processor ជាអ្នក បង្កើតអាចផលិត processor ដូចគ្នាជាមួយទំហំ L2 cache។ ឧទាហរណ៍ ម៉ូដែលនៃ Pentium 4 processor គឺមាន 512 KB, 1 MB ឬ 2 MB សំរាប់ L2 cache ហើយប្រភេទ ម៉ូដែល AMD Sempron គឺ មាន 128 KB, 256 KB ឬ 512 KB នៃ L2 cache។

ផ្គត់ផ្គង់ 64-bit

PC processor ទាំងអស់បានប្រត្តិបត្តិជាមួយ 32-bit internal data នៅឆ្នាំ 2004 ក្រុមហ៊ុន AMD បានផលិតផ្គត់ផ្គង់ 64bit ជាមួយ Athlon 64 processor របស់គេ។ AMD ហៅថាលក្ខណ: x86-64 តែ អ្នក ប្រើប្រាស់ហៅ ទូទៅថា AMD64។

3. ប្រភេទ Processor

ពីរបីឆ្នាំគន្លងមកនេះ ការជ្រើសរើស processor គឺងាយស្រួលជាង កាលណាពីមុន។ ក្រុមហ៊ុន AMD និង Intel បានផលិតសេរីនីមួយៗនៃ processor ដែលទំនើបហើយស្អាតជា processor socket។ ប្រសិនបើ លោក អ្នកចងបានប្រើ Intel processor លោកអ្នកអាចចំណាយប្រាក់ អស់ ច្រើន ជាងការជ្រើសរើសប្រើ AMD តែវាមានគុណភាព ខ្ពស់ ជាង។

សព្វថ្ងៃនេះ ការជ្រើសរើស processor ងាយបំផុរ ក្រុមហ៊ុន AMD និង Intel ឥឡូវនេះបានប្រកួតប្រជែង ពីម៉ូដែល processor model និងគុណភាព ទាំងផ្នែកល្បឿន clock speed, L2 cache ប្រភេទ socket ល្បឿន host-bus និងលក្ខណ:ពិសេសដែលផ្គត់ផ្គង់។

3.1  ប្រភេទ AMD Sempron

ម៉ូដែលនៃ AMD Sempron processor ដែលលក់ក្នុងតម្លៃប្រហែល $50 ទៅ $125។ Sempron អាច ដោះដាក់ក្នុង Socket A Duron processor បានផលិតនៅឆ្នាំ 2004 ហើយ Socket A Athlon XP processor នៅ ក្នុងឆ្នាំ 2005 គេលែងប្រើ ម៉ូដែល Sempron Socket A និង Socket 754 គេលេង និយមប្រើ។ប្រភេទ Socket A Sempron ដែលហៅថា K7 Sempron គឺមាន សញ្ញាសំគាល់ Athlon XP processor។ ប្រភេទ Socket 754 Sempron ដូចបង្ហាញក្នុងរូបភាព 4.1 គេហៅថា K8 Sempron តាមពិតគេយកចេញពី ម៉ូដែល Athlon 64 ដែលរត់មានល្បឿន clock ទាមជាមួយ L2 cache តូចពីរ និង channel memory ត្រូតពិនិត្យមានល្បឿនយឺតជា dual-channel memory របស់ Athlon 64។
Computer repair

រូបភាព 5.1.  AMD Sempron processor

ប្រសិនបើលោកអ្នកមាន Socket 462 (A) ឬ Socket 754 motherboard នៅក្នុងប្រព័ន្ធ system របស់លោកអ្នក ប្រភេទ Sempron ដំឡើងបានល្អប្រសើរ។ លោកអ្នកនឹងត្រូវការផ្ទៀងផ្ទាត់ motherboard របស់ អ្នកជាមួយលក្ខណ:នៃ Sempron លោកអ្នក ដំឡើង ហើយលោកអ្នកត្រូវការ ដំឡើង BIOS ដើម្បីរៀបចំ Sempron។

3.2  ប្រភេទ AMD Athlon 64

ប្រភេទ AMD Athlon 64 processor ដូចបង្ហាញក្នុងរូបភាព 5.2 គឺជា Socket 754 និង Socket 939 ដូចមានឈ្មោះបង្ហាញ Athlon 64 ផ្គត់ ផ្គង់ កម្មវិធីបាន 64bit ប្រភេទ Athlon 64 អាចរត់ដំណើរការបាន ជា មួយ 32bit operating system និងកម្មវិធីកម្ម software ប្រើប្រាស់ ដែល ត្រូវការប្រើ។

ម៉ូដែលនៃ Athlon 64 និង Sempron processor គឺមានភាពខុសគ្នា ឧទាហរណ៍ Socket 754 Sempron 3100+ រត់បានល្បឿន 1800 MHz និង មាន 256 KB នៃ cache ហើយ Socket 754 Athlon 64 2800+ រត់នៅ ល្បឿន clock ដូចគ្នា។ បើប្រៀបធៀបម៉ូដែល AMD Athlon 64 ជាមួយល្បឿន Pentium 4 clock ឃើញថា AMD មានល្បឿនយឺតជាង Pentium 4។

3.3  ប្រភេទ Intel Pentium i7

ជាប្រភេទ core i7 ជាបច្ចេកវិទ្យាចុងក្រោយ របស់ក្រុម ហ៊ុន intel ជា CPU ដែលទំនើបលឿន ដែលមាន cache 4MB និងមានល្បឿនដល់ 4GHz អាចប្រើជាមួយ Intel® Iris™ Pro Graphics 5200។
Computer repairរូបភាព 4.3. ប្រភេទ Intel Pentium i7 processor

3.4  ប្រភេទ AMD Athlon 64 X2

ប្រភេទ AMD Athlon 64 X2 ដូចបង្ហាញក្នុងរូបភាព 4.4 ដែលរួមមាន ទំរង់ខ្ពស់ថាមពលតម្រូវការទាប ហើយ មាន Socket 939 motherboard។ នៅចុងឆ្នាំ 2005 AMD បានចាប់ផ្តើម បញ្ចេញលក់ ប្រភេទម៉ូដែល នេះ។
Computer repairរូបភាព 4.4. ប្រភេទ AMD Athlon 64 X2 processor

3.5  ប្រភេទ Intel Pentium D

សេចក្តីប្រកាសរបស់ក្រុមហ៊ុន AMD Athlon 64 X2 ថានិងប្រណាំង ប្រជែងជាមួយ processor ដែល មានឈ្មោះ Intel Pentium D របស់ក្រុមហ៊ុន Intel ដែលមានលក្ខណ:ប្រហែលនិង AMD Athlon 64 ហើយ មាន លក់លើទី ផ្សារមានតម្លៃថោកដូចបង្ហាញក្នុងរូបភាព 4.5។
Computer repairរូបភាព 4.5. Intel Pentium D dual-core processor

4. ការសង្ខេប AMD និង Intel processor

បញ្ជីសារ:សំខាន់លក្ខណ:ពិសេសនៃ AMD processor ដែលរួមមាន ផ្គត់ផ្គង់លក្ខណ:របស់វា។

តារាងសង្ខេប AMD processor

Processor

Socket

កន្លែងផលិត

L2 cache

Process

Athlon XP/Sempron 462 (A) Thoroughbred 256 KB 130 nm
Athlon XP/Sempron 462 (A) Thorton 256 KB 130 nm
Athlon XP/Sempron 462 (A) Barton 512 KB 130 nm
Sempron 754 Paris 256 KB 130 nm
Sempron 754 Oakville 128 KB, 256 KB 90 nm
Sempron 754 Oakville 256 KB 90 nm
Sempron 754 Palermo 128 KB, 256 KB 90 nm
Sempron 754 Palermo 256 KB 90 nm
Athlon 64 754 Clawhammer 1024 KB 130 nm
Athlon 64 754 Newcastle 512 KB 130 nm
Athlon 64 939 Newcastle 512 KB 130 nm
Athlon 64 939 Winchester 512 KB 90 nm
Athlon 64 939 Venice 512 KB 90 nm
Athlon 64/FX 939 Sledgehammer 1024 KB 130 nm
Athlon 64/FX 939 San Diego 1024 KB 90 nm
Athlon 64 X2 939 Manchester 512 KB x 2
Athlon 64 X2 939 Toledo 1024 KB x 2 90 nm

បញ្ជីសារ:សំខាន់លក្ខណ:ពិសេសនៃ Intel processor ដែលរួមមាន ផ្គត់ផ្គង់លក្ខណ:របស់វា។

 តារាងសង្ខេប Intel processor

Processor

Socket

កន្លែផលិត

L2 cache

Process

Celeron 478 Northwood 128 KB 130 nm
Pentium 4 478 Northwood 512 KB 130 nm
Celeron D 478 Prescott 256 KB 90 nm
Pentium 4 478 Prescott 1024 KB 90 nm
Celeron D 775 Prescott 256 KB 90 nm
Pentium 4 (5XX) 775 Prescott 1024 KB 90 nm
Pentium 4 (6XX) 775 Iwindale 2048 KB 90 nm
Pentium 4 (6XX) 775 Cedar Mill 2048 KB 65 nm
Pentium 4 (8XX) 775 Smithfield 1024 KB x 2 90 nm
Pentium 4 (9XX) 775 Presler 2048 KB x 2 65 nm

 5. ដែកត្រជាក់ CPU

លើ CPU ត្រូវការដែកត្រជាក់និងកង្ហាដើម្បីបញ្ចុះកំដៅអោយ CPU ដំណើរបានស្រួល ព្រោះថាកាល ណា បើគ្មាន Cooling fan លើ CPU ទេនោះវាមិនអាចដំណើរការបាន ឡើយ ហើយវាបណ្តាលអោយឆេះ CPU ខូច។ សព្វថ្ងៃនេះគេ បានរចនាដែកត្រជាក់មាន ច្រើនប្រភេទសំ រាប់ជាជំនួយត្រជាក់ដល់ CPU និង Chipset។ ការ ដំណើរការ CPU កុំព្យូទ័រប្រសិនបើគ្មានដែកត្រជាក់និងកង្ហារ ដែលធ្វើអោយកាត់បន្ថែម កំដៅ ដែលកើនឡើង ក្តៅ ខ្លាំងជាហេតុបណ្តាលអោយឆេះខូច CPU របស់លោកអ្នកមិនអាចដំណើរការបានតទៀត។
Computer repairខាងក្រោមនេះជាប្រភេទ Intel Pentium i7 Radial Fin Cooler
Computer repairZalman CNPS5100-CU CPU Cooler

          Pentium 4 Socket 423 Processor វាធ្វើការដូចជា Xoen socket 603 និង AMD socket 462/Socket វាមានកង្ហាទំហំ 60mm និងមានល្បឿន 3GHz វាអាចទ្រទ្រងស៊ីតុណ្ហភាព បាន ចាប់ពី 70-75°C។
Computer repairសារ:សំខាន់: វាអាចដំឡើងបានជោគជ័យជាមួយ Cooler នេះហើយ ដំណើរការបានយ៉ាងស្រួល បំផុតជាមួយនិង Motherboard របស់អ្នក គ្រប់ពេលវេលាវាសំរាប់តែ CPU Socket អាចដាក់បាន ។
Computer repairរូបភាព 4.6. Intel stock CPU cooler (ឆ្វេងដៃ) និង Thermalright XP-120 CPU cooler និងថ្មពិល

5.1. អត្តសញ្ញាណ processor

ដើម្បីកំណត់អត្តសញ្ញាណរបស់ CPU ឬមើលវាអោយបានពិស្តារដែល សរសេរនៅលើខ្នងរបស់វា។ ប្រសិនបើ CPU មិនទាន់បានដំឡើង លោកអ្នកអាច កំណត់ពីអត្តសញ្ញាណវា ដែលមានន័យច្បាស់លាស់ ដោយ កំណត់លើសញ្ញា នៅលើខ្នងរបស់វា។ ឧទាហរណ៍ដូច ក្នុង រូបភាព 5.7 បង្ហាញសញ្ញា processor ដែលក្រុមហ៊ុន Intel ប្រើដើម្បី កំណត់អត្តសញ្ញាណ Socket 775 Pentium D និង Pentium Extreme Edition processor។
Computer repairរូបភាព 5.7. សញ្ញា Intel Pentium D processor

ការកំណត់សញ្ញា Intel Pentium D processor ដែលបានដំឡើង processor។ មធ្យោបាយងាយ ស្រួលដើម្បីធ្វើនោះគឺប្រើកម្មវិធី Everest Home Edition ឬកម្មវិធី SiSoft Sandra ឬមានកម្មវិធីជា ច្រើន ទៀតដើម្បីវិនិច្ឆ័យរោគ។ រូបភាព 4.8 បង្ហាញកម្មវិធី Everest Home Edition ធ្វើអត្តសញ្ញាណដែលបាន ដំឡើង processor ដូចជា AMD Sempron 2800+។ ក្នុងការបន្ថែមឈ្មោះ និង ម៉ូដែល processor ទាំងនេះដែល បាន ផ្គត់ផ្គង់ព័ត៌មានមានអនុភាពសំខាន់ ដូច ឈ្មោះ CPU ទំហំ cache និងប្រភេទ package។
Computer repairComputer repairរូបភាព 4.9. ក្នុងប្រអប់មាន Intel Pentium 4 processor និងកង្ហារ ដែកត្រជាក់

ជំហានដំបូងគឺដើម្បី លើកអោយងើបដៃគំនាស់ ZIF (zero insertion force) socket ដូចបង្ហាញក្នុង រូបភាព 4.10 រហូតដល់ឈរឡើង ជាមួយដៃឈរ វាមិនអាចមានកំលាំងរឹតលើរន្ធ socket បានឡើយ ហើយ អនុញ្ញាត processor បញ្ចូលទៅក្នុងរន្ធ Socket ដែលបាន បើកចំហរ។
Computer repairរូបភាព 4.10. ទាញដៃគ្នាស់ socket ដើម្បីបញ្ចូល processor

សំរាប់ Socket 478 processor បានចំនៅលើជ្រុង socket មានរាង ជាសញ្ញាត្រីកោណតូច មើលក្នុងរូបភាព 4.11 នៅជិតដៃគ្នាស់ ZIF socket។ ជាមួយដៃគ្នាស់ socket បញ្ឈរ ត្រូវដាក់ processor អោយត្រង់ចូលក្នុង socket ដូចងបង្ហាញក្នុងរូបភាព 4.11។
Computer repairរូបភាព 4.11. ដាក់ processor អោយត្រង់ចូលក្នុង socket

ជាមួយ processor ដែលបានដាក់ដាំលើ socket រួចហើយទាញដៃ គ្នាស់ ដោយប្រើដៃចុះក្រោម ដូចបង្ហាញ ក្នុងរូបភាព 4.12។ លោកអ្នកនឹងសំអាត់អោយ ជ្រះអស់រួចហើយទាញដៃគ្នាស់ចាក់ សោរអោយជាប់ មាន សុវត្ថិភាព។
Computer repairរូបភាព 4.12. កាច់ដៃគ្នាស់ ZIF socket ដើម្បីបិទគន្លឹះ processor

ដើម្បីដំឡើងដែកត្រជាក់ CPU cooler ចាប់ផ្តើមជូតអោយរលងនៅខាង លើនៃ processor ដោយប្រើក្រដាស់ ឬក្រណាត់ទន់ ដូចបង្ហាញក្នុង រូបភាព 4.13។
Computer repairមានដែកត្រជាក់ខ្លះមានរាងការេឬចតុកោណកែង សំរាប់ជាទ្រនាប់ ដែល បង្កើតពីលោហ:អាលុយមីញ៉ូម ដែលជាលោហ:រឹងអាចចំលង កំដៅបាន លឿន ហើយស្រាល វាជួយកាត់បន្ថយកំដៅបានយ៉ាង ឆាប់រហ័ស។
Computer repairរូបភាព 4.14. មូលដ្ឋាននៃដែកត្រជាក់ Intel heatsinkក្រោយមកយើងលាប Silicon ពីលើ CPU ដើម្បីអោយវាជួយចំលង កំដៅទៅដែកត្រជាក់លឿនរហ័ស ប្រសិនបើលោកអ្នកមិនលាប silicon ទេនោះ នឹងអាចបណ្តាលអោយឆេះខូច CPU ព្រោះថា កំដៅបាន កើនឡើង យ៉ាងខ្លាំង ឡើងរហូតដល់ទៅ 80អង្សា។
Computer repairរូបភាព 4.15. ការបង្ហាញលាប Silicon លើ CPU

ជំហានបន្ទាប់ ចាប់ផ្តើមដំឡើងដែកត្រជាក់ CPU cooler ពីលើ processor ដូច បង្ហាញក្នុងរូបភាព 4.16 រួចហើយលោកអ្នក តម្រង់ ដែកត្រជាក់អោយចំពីលើ CPU និងជ្រុងរបស់វា បន្ទាប់មកទៀតរុញ គន្លឹះចុះក្រោម ដើម្បីសង្កត់អោយជាប់ជាមួយSocket របស់ CPU។
Computer repairរូបភាព 4.16. រុញអោយត្រង់ដែកត្រជាក់ CPU cooler លើ processor
Computer repair
រូបភាព 4.17. រុញដែកត្រជាក់ CPU cooler ចុះក្រោម

ក្រោយមកលោកអ្នកសង្កត់ដៃគ្នាស់ពណ៌សចុះក្រោមដើម្បីរឹតបណ្តឹងដែកត្រជាក់
Computer repairរូបភាព 4.18. ទាញគន្លឹះរួត CPU cooler អោយជាប់នៅមួយកន្លែង

នៅលើកង្ហាញ CPU បញ្ចូលភ្ជាប់ drive power connector ទៅលើ motherboard។ ការប្រើប្រាស់ កង្ហារ លើ motherboard ដែល ភ្ជាប់ថាមពល power connector អនុញ្ញាតអោយ motherboard ត្រួតពិនិត្យ មើលលើ CPU  ដើម្បីភ្ជាប់កង្ហារ CPU ទីតាំងដែលមានបី 3pin connector នៅ motherboard ដែលបាន ដាក់ ឈ្មោះថា “CPU fan” ដូចបង្ហាញក្នុងរូបភាព 5.19។
Computer repairរូបភាព 4.19. ភ្ជាប់កាបកង្ហារ CPU ទៅក្បាលភ្ជាប់ CPU fan connector

5.4  ការដំឡើង processor ថ្មី Socket 775

   ប្រភេទ Socket 775 ដែលកំពុងប្រើរបស់ក្រុមហ៊ុន Intel (ដែល ហៅថា Socket T) processor ទាមទារជំហានការ ដំឡើងខុស គ្នា ដែលមាន processor ជាច្រើនដែលប្រើ Socket 462 (A), 478, 754 ឬ 939។ ការ បង្ហាញមេរៀនខុសគ្នា មូលដ្ឋានខុសគ្នារវាង Socket 775 និង processor socket ដែលកំពុង ប្រើគឺ ជា Socket 775 ដែលមាន pin ជាច្រើនក្នុង socket រួចហើយបញ្ចូលរន្ធ processor។
Computer repairរូបភាព 4.20. បកចេញប្លាស្ទិចលើ Socket 775

ជាមួយសន្ទះខាងលើ socket អាចដោះចេញបានដែលបង្ហាញដូចក្នុង រូបភាព 4.21 លោកអ្នកអាចលើក ចេញ ក្រៅរួចហើយដាក់ CPU បញ្ចូលក្នុង Socket។
Computer repairរូបភាព 4.21. នៅលើ processor socket អាចលើកចេញសន្ទះ socket

សន្ទះសំរាប់បិទលើ processor អាចបង្វិលទៅមកបានបង្ហាញ ដូចរូប ភាព 4.22។
Computer repairរូបភាព 4.22. សន្ទះគ្របលើ CPU Socket អាចលើកឡើងបាន

រូបភាព 4.23 បង្ហាញគន្លឹះពីរដែលប្រើដោយ Socket 775 មុនពេល ដំឡើង CPU បញ្ចូលលោកអ្នកត្រូវ មើល លើសញ្ញារាងត្រីកោណ នៅជ្រុងខាងក្រោម ស្តាំដៃនៃ processor នៅជ្រុងខាងក្រោមធ្វេងដៃ និងស្តាំដៃនៃ processor គឺមានគន្លឹះពីរមានស្នាមចោះ។
Computer repairរូបភាព 4.23. តម្រង់ processor ចូលទៅក្នុង socket
Computer repair
រូបភាព 4.24. ពិនិត្យមើលគន្លឹះដៃគ្នាស់ឡើងវិញមុនពេលភ្ជាប់គន្លឹះ
Computer repair
រូបភាព 4.25. បន្ទាប់មករឹតវាអោយនៅជាប់នៅកន្លែងមានសុវត្ថិភាព

ប្រភេទ Socket 775 ប្រើដែកត្រជាក់ខុសគ្នា Socket 478 ដែលមាន រន្ធបួន នៅជ្រុងសងខាងនៃ socket។ រូបភាព 4.26 បង្ហាញ ប្រភេទ Socket 775 CPU។
Computer repairរូបភាព  4.26.  ស្តង់ដា Socket 775 CPU cooler

លោកអ្នកដាក់អោយត្រូវជាមួយ គន្លឺះមានពណ៌សខ្មៅ រួចហើយ រុញអោយជាប់ គ្នាជាមួយគន្លឹះនោះ ដូចបង្ហាញក្នុងរូបភាព 4.27។
Computer repairរូបភាព  4.27. តំរង់ដែកត្រជាក់អោយត្រូវរន្ធទាំងអស់លើ Socketប្រើដៃសង្កត់លើគន្លឺះនោះដើម្បីអោយវាចូលស៊ុបជាប់គ្នាមានស្ថេរភាពលំនឹង។
Computer repairរូបភាព  4.28. ជាមួយគន្លឹះ HSF រុញវាចុះក្រោម